រដ្ឋបាលខេត្តសៀមរាប ប្រជុំត្រៀមរៀបចំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសអន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី៧ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP
February 23, 2019 អ្នកទស្សនា :

       ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រៀមរៀបចំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសអន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី៧ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ក្រោមអធិបតីភាព លោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មាធិការសន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល និងមានការចូលរួមពីតំណាងបញ្ជាការដ្ឋានអង្គរក្ស ស្នងការរងនគរបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអ្នកពាក់ព័ន្ធនានា សរុបចំនួន ៣៤នាក់ នាថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។         កិច្ចប្រជុំនេះផ្ដោតសំខាន់លើការងារផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងកិច្ចសហប្រតិបត្តិការគ្នាឲ្យបានល្អ ជូនគណៈរដ្ឋមន្ត្រីទាំងអស់ដែលនឹងអញ្ជើញមកចូលរួមអន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី៧ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP នាថ្ងៃទី០១-០២ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ៕អែមមី

ប្រភពៈរដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ