រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីសែនព្រេនបើកការដ្ឋានកែលម្អសួនច្បារកូនសោរ
February 23, 2019 អ្នកទស្សនា :

       លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញរៀបចំពិធីសែនព្រេន បើកការដ្ឋានគម្រោងកែលម្អសួនច្បារកូនសោរ នៅក្បែរវេទិកា៧មករា ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីធ្វើឲ្យសួនច្បារចំណាស់មួយនេះ កាន់តែមានភាពទាក់ទាញសម្រាប់សាធារណជន មកសម្រាកលំហែរ ដែលបានធ្វើឡើងនៅថ្ងៃសុក្រ ០៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី អភិបាលរងខេត្តបានគូសបញ្ជាក់ថា សួននេះនឹងចាប់ផ្តើមបើកការដ្ឋានកែលម្អឡើងវិញចាប់ពីពេលនេះតទៅ។

      តាមគម្រោងដំណើរការកែលម្អនេះនឹងបញ្ចប់នៅមុនបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៩នេះ។ លោកស្រី បានបន្ថែមថា ឯកឧត្តម យន្ត មីន មានគម្រោង រៀបចំកែលម្អ សួនច្បារ០៤កន្លែង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីលើកស្ទួយសោភ័ណ្ឌអោយកាន់តែមានភាពទាក់ទាញ និងបម្រើអោយផលប្រយោជន៍សាធារណៈ។ សួនទាំង០៤កន្លែងនោះរួមមាន៖ -តាំងទី១ សួនច្បារកូនសោរនៅក្បែរវិមានឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ -ទីតាំងទី២ សួនច្បារនៅក្បែរអតីតមហោស្រព សង្កាត់លេខ២ ក្រុងព្រះសីហនុ ។ -ទីតាំងទី៣ សួនច្បារកន្ទុយនាគ នៅសង្កាត់លេខ៤ ក្រងព្រះសីហនុ។ -ទីតាំងទី៤ សួនកុមារនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ កែលំអឲ្យទៅជាសួនកុមារថ្មី និងបន្ថែមឧបករណ៍ សម្រាប់កុមារតូចៗលេងកំសាន្ត។ គម្រោងកែលម្អសួនច្បារកូនសោរនេះ ជាគម្រោងទី១ ដែលត្រូវចាប់ផ្តើមធ្វើមុនគេ បន្ទាប់មកនឹងធ្វើការកែលម្អសួនច្បារផ្សេងៗទៀតជាបន្តបន្ទាប់។ ជាមួយនេះផងដែរ ឯកឧត្តម យន្ត មីន ក៏បានអំពាវនាវស្នើសុំមតិយោបល់ពីបងប្អូនប្រជាពលរដ្ឋចំពោះការរៀបចំនេះ និងលើកទឹកចិត្តដល់ ស្ថាបត្យករកម្ពុជាដែលមានចំណាប់អារម្មណ៍ក្នុងការជួយផ្តល់គំនិតល្អ ដើម្បីរចនាសួនទាំងនេះអោយកាន់តែមានភាពទាក់ទាញផងដែរ៕អែមមី

ប្រភពៈ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ