អាជ្ញាធរខេត្តកំពង់ឆ្នាំង ណែនាំដល់មន្ត្រីជំនាញឱ្យផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីវិធានការណ៍បង្ការនិងវិធីពន្លត់អគ្គិភ័យ
February 22, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ខេត្តកំពង់ឆ្នាំង បានប្រារព្ធទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង  ដោយមានការចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ  សិស្សានុ សិស្ស និង ប្រជាពលរដ្ឋចំនួន១.២២៣នាក់។

      លោកឧត្តមសេនីយ៍ត្រី លុយ ឌី ណា ស្នងការរងទទួលការងារបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលកខេត្តកំពង់ឆ្នាំង បានអោយដឹងថា ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ធ្វើឡើងដើម្បីជំរុញដល់ប្រជាពលរដ្ឋមានកាប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យដែលកើតឡើងជាយថាហេតុនេះ។

      លោកស្នងការរងបានបញ្ជាក់ទៀតថា  នៅក្នុងឆ្នាំ២០១៨កន្លងមកនេះ មានអគ្គិភ័យកើតឡើងចំនួន១៦លើក បើប្រៀបធៀបនឹងឆ្នាំ២០១៧ មានការថយចុះ៨លើក បានជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ដោយបានប្រើប្រាស់ទឹកអស់ចំនួន៣៤រថយន្ត ។ ក្រៅពីសកម្មភាពជួយអន្តរាគមន៍ មន្រ្តីជំនាញបានចុះធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ម្ចាស់រោងចក្រសហគ្រាស និង ប្រជាពលរដ្ឋអំពីរបៀបនៃការសង្រ្គោះបឋម ព្រមទាំងបង្ហាត់បង្រៀន អំពីរបៀបនៃការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័នៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុផងដែរ។

       មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អៀង វុធ បានមានប្រសាសន៍ថា គ្រោះអគ្គីភ័យ ពិតជាបានបង្កនូវ វិនាសកម្ម បាត់បង់អាយុជីវិត ធ្លាក់ខ្លួនពិការ ភាពចំពោះបងប្អូនប្រជាពលរដ្ឋ និងធ្វើអោយខាតបង់ ទ្រព្យសម្បត្តិរដ្ឋ សាធារណៈ និងឯកជនផងដែរ។ លោកបានបន្តទៀតថា ការបង្ការពន្លត់អគ្គិភ័យគឺជាករណីកិច្ចគ្រប់មន្ទីរ អង្គភាព ផ្នែកឯកជន និងប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ និងចូលរួមពន្លត់អគ្គិភ័យនៅពេលមានគ្រោះអគ្គិភ័យកើតមានឡើងនិងត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីបង្ការ និង ពន្លត់អគ្គិភ័យនិងលិខិតបទដ្ឋានគតិយុត្តនានានិងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីវិធានការណ៍បច្ចេកទេសបង្ការនិងពន្លត់អគ្គិភ័យនៅគ្រប់សណ្ឋាគារផ្ទះ សំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនក្លឹប កម្សាន្តតាមផ្សារនិងអាជីវកម្មនានាគឺត្រូវបំពាក់ប្រព័ន្ធសុវត្ថិភាពបង្ការពន្លត់អគ្គិភ័យឲ្យបានត្រឹមត្រូវតាមបច្ចេកទេស។

       ជាទីបញ្ចប់ លោកអភិបាលរងខេត្ត បានអំពាវនាវដល់គ្រប់ស្ថាប័ន មន្ត្រីរាជការ និង វិស័យឯកជនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំឲ្យកើតមានអគ្គិភ័យនេះ ក្នុងនោះដែរអាជ្ញាធដែនដីគ្រប់ជាន់ថ្នាក់ក៏ត្រូវបង្កើននូវការចាត់វិធានផ្សព្វផ្សាយ អប់រំ ណែនាំ ដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន គ្រប់វិនាទីចំពោះដើមចោទ ដែលអាចបង្កកើតមានអគ្គិភ័យដូចជាភ្លើងចង្ក្រានភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងព្រៃ ភ្លើងបារី រំសែវជាតិផ្ទុះប្រេងឥន្ធៈឧស្ម័នចំហេះសារធាតុគីមីដែលជាវត្ថុងាយឆេះសំខាន់លើបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គីសនីនៅតាមលំនៅដ្ឋានសណ្ឋាគារផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និង ក្លឹបកំសាន្តជាដើម។ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំអោយមានគ្រោះ ថ្នាក់អគ្គិភ័យកើតឡើង៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ