រដ្ឋបាលខេត្តស្វាយរៀង ប្រជុំក្រុមការងារត្រួតពិនិត្យ និងរៀបចំសោភ័ណភាព នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ
February 22, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ នៅសាលប្រជុំព្រៃបាសាក់ អគារខ សាលាខេត្ត លោក ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យ និងរៀបចំសោភ័ណភាព នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកស្នងការរងនគរបាលខេត្ត លោកអនុប្រធានមន្ទីរបរិស្ថានខេត្ត លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្ត លោកប្រធានទីស្នាក់ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

      សូមបញ្ជាក់ថា ដោយពិនិត្យឃើញពីស្ថានភាពអនាម័យ បរិស្ថាន រួមនិងសោភ័ណភាពសួនច្បារ នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាបច្ចុប្បន្ននេះ ហាក់នៅពុំទាន់មានលក្ខណៈសមស្រប ស្រស់ស្អាតអាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលឆ្លងកាត់ចេញចូលព្រំដែន ឯកឧត្ដមអភិបាលខេត្ត បានសម្រេចបង្កើតក្រុមការងារចម្រុះដែលដឹកនាំដោយឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរងខេត្ត ចុះធ្វើការសិក្សា និងលើកគម្រោងរៀបចំកែលម្អសោភ័ណភាព ធ្វើទីតាំងសួនច្បារខាងលើនេះឡើងវិញ ដើម្បីមិនត្រឹមតែក្នុងន័យបម្រើឲ្យផលប្រយោជន៍សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីលើកកម្ពស់ចលនាប្រឡងប្រណាំងទីក្រុងស្អាតផងដែរ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ