អភិបាលខេត្តបាត់ដំបង ជម្រុញឱ្យយុវជន និងយុវជន ចេះបង្កើតសម្ព័ន្ធភាពរវាងប្រទេសជិតខាង
February 22, 2019 អ្នកទស្សនា :

       ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គប្រកួតបាល់ទាត់ “ពានរង្វាន់ ឯកឧត្តម អភិបាលខេត្តបាត់ដំបង” នៅទីលានបាល់ទាត់ស្រុកកំរៀង។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ គង់ ទីប្រឹក្សារាជរដ្ឋាភិបាល លោកបណ្ឌិត តាំងគៀត មកពីព្រះរាជាណាចក្រថៃ  អភិបាលរងខេត្ត ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាលរងស្រុកំរៀង កងកម្លាំប្រដាប់អាវុធ។

       ក្នុងពិធីនេះផងដែរ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ ថា ការរៀបចំការប្រកួតកីឡាបាល់ទាត់នេះឡើង គឺមានសារៈសំខាន់ណាស់ គឺយើងបានបង្កើតចំណងទំនាក់ទំនងជាមិត្តភាព រវាងយុវជន និងយុវជន ដែលមកពីមជ្ឈដ្ឋានផ្សេងៗគ្នា និងបង្កើតឲ្យមានចំណងទំនាក់ទំនងជាមិត្តភាព រវាងប្រទេសជិតខាងគ្នាថែមទៀតផង។

       ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្ននេះវិស័យកីឡាកំពុងតែមានការរីកចម្រើនខ្លាំងនៅទូទាំងប្រទេស ហើយកីឡាអ្វីក៏ដោយសុទ្ធតែជាការល្អទាំងអស់ ដែលធ្វើឲ្យយើងទាំងអស់គ្នា មានឱកាសបានសប្បាយរីករាយ និងបានស្គាល់គ្នា រាប់អានគ្នា មិនតែប៉ុណ្ណោះកីឡាបាននាំមកនៅសុខភាពល្អ បង្កើតឲ្យមានទំនាក់ទំនងល្អថែមទៀតផង។ ដូច្នេះហើយបានជារាល់វេទិកាផ្សេងៗតែងតែអំពាវនាវ ឲ្យយុវជនយើង យុវជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទ ។

      បន្ទាប់មកទៀត ឯកឧត្តម អភិបាលខេត្ត ព្រមទាំង ឯកឧត្តម គណៈអធិបតី បានផ្តល់កិត្តិយសប្រគល់ ពានរង្វាន់ជូនដល់កីឡាករ ដែលទទួលបានជ័យលាភី ក្នុងការប្រកួតនេះ។

      សូមជម្រាបថា ការប្រកួតនេះបានចាប់ផ្តើម ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ មានចំនួន ២៣ប្រកួត ហើយការប្រកួតនេះរើសតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែប៉ុណ្ណោះ និងមានក្រុមកីឡាចំនួន ១៣ក្រុមបានចូលរួមប្រកួត ក្នុងនោះរួមមាន ៖ ក្រុមអធិការដ្ឋាននគរបាលស្រុកសំពៅលូន  មកពីស្រុកសំពៅលូន ក្រុមយុវជនទូលតាឯក មកពីក្រុងបាត់ដំបង  ក្រុមប៉ៃលិន FC មកពីខត្តប៉ៃលិន  ក្រុមDoctor ជាយដែន មកពីព្រះរាជាណាចក្រថៃ និង ០៩ក្រុមទៀតជាក្រុមម្ចាស់ផ្ទះ ស្រុកកំរៀង៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ