គណៈប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា ចុះបំពេញបេសកម្មក្នុងខេត្តកំពត
February 22, 2019 អ្នកទស្សនា :

       ព្រឹកថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា ចុះបំពេញបេសកម្មក្នុងខេត្តកំពត។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ គណៈប្រតិភូគណៈកម្មការទី៧  លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត នាយក នាយករងទីចាត់ការ អនុប្រធានអង្គភាពចំណុះសាលាខេត្ត សរុប ២៦នាក់។

       ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍គោរពជូន ប្រតិភូ គណៈគណកម្មការទី៧ ព្រឹទ្ធសភា ដោយមានខ្លឹមសារថា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខិតខំពង្រឹង ពង្រីកថែទាំ និងកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទាំងក្នុងតំបន់ទីក្រុង និងជនបទ ដើម្បីឆ្លើយតបជាមួយតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ ហើយសមិទ្ធិផលដែលរដ្ឋបាលខេត្តសម្រេចបានគឺការចូលរួមចំណែកដ៏ល្អ មិនអាចខ្វះបានរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន អង្គភាពជំនាញ កំលាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងស្មារតីនៃសាមគ្គីភាព ឆ្ពោះទៅសម្រេចគោលដៅតែមួយ គឺវឌ្ឍនភាពរបស់ខេត្តកំពតទាំងមូល។

      ក្នុងឆ្នាំ ២០១៩ នេះ ខេត្តមានការរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ព្រមទាំងពិធីបុណ្យជាតិធំៗមួយចំនួនទៀត។ ឆ្លើយតបទៅនឹងភារកិច្ចនេះរដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗជាអាទិភាព សម្រាប់ត្រៀមលក្ខណៈរៀបចំពិធីទាំងនេះឲ្យបានល្អប្រសើរ និងទទួលភ្ញៀវទេសចរណ៍ច្រើនជាងមុន រួមមានការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ការតុបតែងលម្អសួនច្បារ ដាំដើមឈើ ជួសជុល ស្ថាបនាផ្លូវក្នុងក្រុង ការលម្អសោភ័ណ្ឌភាពតាមមាត់ព្រែកកំពត និងរៀបចំឆ្នេរសមុទ្រនៅឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ