ក្រុមប្រឹក្សាខេត្តស្វាយរៀង ប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី២ របស់ខ្លួន
February 22, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ០៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ នៅសាលប្រជុំនន្ទី អគារខ សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីលោក រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្តស្ដីទី លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យសាលាខេត្ត ។

       របៀបវារៈនៃកិច្ចប្រជុំនាព្រឹកនេះមានដូចខាងក្រោម ៖

១.ការពិនិត្យអនុម័តលើសេចក្តីព្រាងប្រតិទិនសម្រាប់ការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២០-២០២៤) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២)។

២.ការពិនិត្យអនុម័តលើសេចក្ដីព្រាងផែនការសកម្មភាព និងថវិកា ផអ៣ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ។

៣.ការអនុម័តពិនិត្យលើសេចក្ដីព្រាងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០១៩ របស់ការិយាល័យប្រជាពលរដ្ឋ ខេត្តស្វាយរៀង។

៤.សេចក្តីផ្សេងៗ ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ