អភិបាលខេត្តពោធិ៍សាត់ នឹងចុះដោះស្រាយសំណូមពរ បញ្ហាប្រឈម ទំនាស់ផ្សេងៗដល់ទីតាំងផ្ទាល់
February 22, 2019 អ្នកទស្សនា :

       ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្រកាសថា ឯកឧត្តមនឹងចំណាយពេលវេលា ចុះមកសម្របសម្រួលដោះស្រាយសំណូមពរ បញ្ហាប្រឈម និងទំនាស់ផ្សេងៗ ដល់ឃុំផ្ទាល់តែម្តង ដើម្បីខិតកៀកឲ្យជិតដល់ខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងនាមជាមេគ្រួសារប្រជាពលរដ្ឋ និងក្នុងនាមជា បង ប្អូន កូន ក្មួយ ក្នុងសមាជិកគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត។

       ការប្រកាសរបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឡើងនៅសាលាឃុំមេទឹក ស្រុកបាកាន  នាថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសចុះដោះស្រាយសំណូមពរ បញ្ហាប្រឈម និងទំនាស់ដីកេរ្តិ៍ ទាំង៩ករណី ដោយបានការចូលរួមពីលោកជំទាវ ជុក សុផានី ទីប្រឹក្សាក្រសួងមហាផ្ទៃ អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ និងភាគីដែលមានការពាក់ព័ន្ធជាច្រើននាក់ទៀត។

       សូមបញ្ជាក់ថា ក្នុងកិច្ចដំណោះស្រាយខាងលើ ឯកឧត្តម ម៉ៅ ធនិន បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ អាជីវករ និងលោកគ្រូអ្នកគ្រូ នៅភោជនីយដ្ឋានបូរចំរើន ស្រុកបាកាន ក្នុងស្មារតីស្និទស្នាល ជាលក្ខណៈគ្រួសារផងដែរ៕អែមមី

ប្រភពៈ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ