អភិបាលខេត្តកោះកុង អញ្ជើញក្នុងពិធីផ្សព្វផ្សាយអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមចំនួន១៦៤នាក់
February 22, 2019 អ្នកទស្សនា :

       លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមចំនួន ១៦៤ នាក់ នៅស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

       នៅក្នុងឱកាសនោះ លោកជំទាវប្រធានគណ:កម្មាធិការសាខាបានលើកឡើងអំពីគោលបំណង ដើម្បីអោយប្អូនៗបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ជាមួយគ្នានោះដែរប្អូនៗត្រូវខិតខំ៖

-រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ 

-ជៀសអោយឆ្ងាយពីគ្រឿងញៀន។ -គោរពច្បាប់ចរាចរអោយជាប់ជួន 

-ចូលរួមថែរក្សាអនាម័យ និងសំអាតនៅសាលា និងតាមកន្លែងផ្សេងៗ -ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ៕អែមមី

ប្រភពៈ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ