អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធីបតី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត
February 21, 2019 អ្នកទស្សនា :

       នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការរចនាសម្ព័នសាលាខេត្តផងដែរ កាលពីថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

      កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យការអនុវត្តន៍ការងារសន្តិសុខសណ្តាប់ធ្នាប់ ការការពារធនធានធម្មជាតិ ភូមិឃុំមានសុវត្ថិភាព។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍ពីលទ្ធផលការងារដែលបានអនុវត្តន៍មួយខែកន្លងមកដោយ លោកមេបញ្ជាការទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្តរួចមក ឯកឧត្តម អភិបាលខេត្តបានដាក់វិធានការបន្តដូចខាងក្រោម៖ ១.បន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ២.មន្ទីរកសិកម្ម មន្ទីរបរិស្ថាន រដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ ទប់ស្កាត់ បង្រ្កាបអោយបានរាល់ការកាប់ទន្រ្ទានដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ ៣.ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវគ្រប់អង្គភាពត្រៀមសហការរក្សាទឹកទុកប្រើប្រាស់ និងបរិភោគ ព្រមទាំងត្រៀមសហការលើការងារជំរឿនទូទាំងប្រទេសផងដែរ៕អែមមី

ប្រភពៈ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ