អភិបាលខេត្តកែប អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការស៊ីវិល
February 22, 2019 អ្នកទស្សនា :

        រដ្ឋបាលខេត្តកែប បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការស៊ីវិលខេត្តកែប និងប្រគល់ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ជូនសាលាខេត្ត សាលាក្រុង និងសាលាស្រុក ទូទាំងខេត្តកែប នាថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប។           ក្នុងពិធីប្រកាសតែងតាំងនេះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមជាមន្រ្តីរាជការត្រូវតែចេះសាមគ្គីគ្នាអោយបានល្អ ទាំងក្នុងនិងក្រៅ ដើម្បីសម្រេចកិច្ចការរួម និងត្រូវគិតប្រយោជន៍រួមជាធំ ។ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា ចំពោះមន្រ្តីដែលបានតែងតាំងថ្មីនាពេលនេះ សូមប្រកាន់ភ្ជាប់នូវសីលធម៌ល្អ និងត្រូវពង្រឹងចំណេះដឹងបន្ថែមទៀត ដើម្បីរួមគ្នាជាកម្លាំងអភិវឌ្ឍន៍ប្រទេសជាតិ និងខេត្តកែបទាំងមូល ។

       ក្នុងនោះមន្ទីរអង្គភាពដែលបានប្រកាសតែងតាំងមានដូចជា៖ ១.នាយករដ្ឋបាលសាលាខេត្ត ២.អង្គភាព ទីចាត់ការសាលាខេត្ត ៣.មន្ទីរផែនការខេត្ត ៤.មន្ទីរបរិស្ថានខេត្ត ៥.មន្ទីរទេសចរណ៍ខេត្ត ៦.មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ៧.មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ៨.មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ៩.មន្ទីរពាណិជ្ជកម្មខេត្ត ១០.មន្ទីររ៉ែ និងថាមពលខេត្ត ១១.មន្ទីរឧស្សាហ៍កម្ម និងសិប្បកម្មខេត្ត ១២.មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឯកឧត្តមអភិបាលខេត្ត ក៏បានផ្សព្វផ្សាយគោលនយោបាយស្តីពីការអនុវត្តន៍របបសន្តិសុខសង្គម និងពិធីប្រគល់-ទទួលប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (បសស) ជូនដល់មន្រ្តីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត ក្រុង ស្រុក និងមន្រ្តីកិច្ចសន្យសាលាខេត្ត ក្រុង ស្រុកទាំងអស់ ។ ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន យើងទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់លើសកម្មភាពគាំពារសង្គមនានាក្នុងគោលបំណងកសាងធនធានមនុស្ស និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក៏ដូចមន្រ្តីរាជការតាមរយះការដាក់ចេញ នូវគោលនយោបាយជាតិគាំពារសង្គម(២០១៦- ២០២៥) ដែលផ្តោតសំខាន់លើសសរស្តម្ភចំនួន ២គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម (សោធន ការថែទាំសុខភាព ហានិភ័យការងារ និកម្ម និងពិការភាព)៕អែមមី

ប្រភពៈរដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ