អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំស្វែងរកដំណោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ
February 21, 2019 អ្នកទស្សនា :

       លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាដីធ្លី ដែលមានទំនាស់រវាងដីមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្តកោះកុង ជាមួយប្រជាពលរដ្ឋ កាលពីថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។ លោកអភិបាលរងខេត្ត សូមអោយអ្នកមានការពាក់ព័ន្ធ ផ្តល់នូវឯកសារ ជាភស្តុតាង ដើម្បីមានមូលដ្ឋាន ក្នុងការរកដំណោះស្រាយ សម្រាប់ទទួលបាននូវលទ្ធផលល្អទាំងអស់គ្នា និងមិនមានបញ្ហាប្រឈមបន្តទៅទៀត៕អែមមី
ប្រភពៈរដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ