logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកោះកុង ដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងសិក្សាប្រភពទឹកដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ
31
12-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     លោក អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោកប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ព្រមទាំងមន្ត្រីជំនាញចុះពិនិត្យទីតាំងនៅចំណុចទឹកធ្លាក់សិលាមានជ័យ និងស្វែងរកប្រភពទឹក នាថ្ងៃចន្ទ ៧ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីពិនិត្យលទ្ធភាព ក្នុងការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ នៅក្នុងក្រុងខេមរភូមិន្ទ។

      លោកអភិបាលរងខេត្ត បានសូមឱ្យមន្ត្រីជំនាញសិក្សាឱ្យបានលម្អិត និងច្បាស់លាស់ អំពីស្ថានភាពទឹក នៅទីតាំងទឹកធ្លាក់សិលាមានជ័យនេះ តើអាចផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ក្នុងក្រុងខេមរភូមិន្ទបានទេ ពីព្រោះសព្វថ្ងៃ តម្រូវការទឹកប្រើប្រាស់ គឺបរិមាណច្រើន ជាមួយគ្នានេះដែរដោយសាររដូវប្រាំង មិនមានភ្លៀងកក់ខែ ហើយរោងចក្រ សហគ្រាស និងភោជនីយដ្ឋាន គេហដ្ឋានមានការរីកចម្រើនផង៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ