ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណៈកម្មាការរៀបចំពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបង ។
September 25, 2017 អ្នកទស្សនា :

ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណៈកម្មាការរៀបចំពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបង ។ រសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំគណៈកម្មាការរៀបចំពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបង ក្នុងឱកាសអបអរសាទរបុណ្យចេញព្រះវស្សា នាថ្ងៃទី០៤-០៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្នងការនគបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងបាត់ដំបង អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព ព្រមទាំងមន្រ្តីរាជការសាលាខេត្ត ។ ជារៀងរាល់ឆ្នាំខេត្តបាត់ដំបង តែងតែរៀបចំពិធីបុណ្យអុំទូកក្នុងខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា ដោយឡែកឆ្នាំនេះមានទូកចំនួន៣០ បានចុះឈ្មោះចូលរួមប្រកួតដែលមកពីតាមបណ្តាក្រុង ស្រុកក្នុងខេត្ត និងមកពីតាមបណ្តាខេត្តផ្សេងៗមួយចំនួន ។ នៅក្នុងពិធីនេះផងដែរក៏មានការរៀបចំស្តង់ពិព័ណ៌ផលិតផល ការប្រគុំតន្រ្តី ដុតកាំជ្រួច បង្ហោះគោម នាពេលរាត្រី ដើម្បីកំដរបរិយាកាសក្នុងពិធីនេះឲ្យមានភាពសប្បាយរីករាយ និងអធិកអធម ។

ប្រភពព័ត៌មាន:រដ្ឋបាលខេត្តបាត់ដំបង(ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ