logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រជុំត្រៀមរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ
32
11-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នារសៀលថ្ងៃច័ន្ទ ៧កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និង លើកទិសដៅការងារឆ្នាំ២០១៩ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។

      កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោកប្រធានពន្ធនាគារ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត លោក អភិបាល ក្រុង ស្រុក ទាំង ៨ លោកនាយករងរដ្ឋបាលខេត្ត លោក លោកស្រី នាយកទីចាត់ការទាំង៥ និងលោកប្រធានអង្គភាព ចំណុះសាលាខេត្ត។

      សូមបញ្ចាក់ថារដ្ឋបាលខេត្តកំពង់ស្ពឺគ្រោងរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅបន្តការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ