អភិបាលខេត្តកំពង់ចាម ជម្រុញមន្រ្តីក្រោមឱវាទឲ្យខិតខំបំពេញតួនាទីបម្រើឲ្យបានតាមតម្រូវការប្រជាពលរដ្ឋ
February 11, 2019 អ្នកទស្សនា :

      នារសៀលថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថាការប្រជុំនេះ ធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០១៩ ដោយក្នុងកិច្ចប្រជុំមានរបៀបវារៈជាច្រើនដែលយើងត្រូវធ្វើការផ្សព្វផ្សាយ និងដោះស្រាយក្នុងកិច្ចការចាំបាច់នានា ក្នុងដំណាក់កាលនេះ របៀបវារៈទាំងនោះរួមមាន៖ ១.ការបង្ហាញពីការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល, ២.របាយការណ៍ របស់សាខាពន្ធដារស្ដីពីការប្រមូលពន្ធប្រចាំឆ្នាំ ២០១៨, ៣.របាយការណ៍ស្ដីពីការផ្ទេរសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋប្រចាំឆ្នាំ ២០១៨, ៤.ការចូលរួមមតិយោបល់របស់លោកលោកស្រីអភិបាលអភិបាលរងស្រុកក្រុងពាក់ព័ន្ធនិងការផ្ទេរកម្មសិទ្ធិដីធ្លីទៅតាមបណ្ដាស្រុកក្រុងរបស់ខ្លួនក្នុងឆ្នាំ ២០១៨។

      ឯកឧត្តម បានបន្ថែមទៀតថា យើងមានតួនាទីយ៉ាងសំខាន់សម្រាប់ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដែលនេះ គឺជារឿងចាំបាច់បំផុតរបស់យើងក្នុងនាមជាអ្នកផ្តល់សេវាកម្មសាធារណៈជូនពួកគាត់៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ