រដ្ឋបាលខេត្តព្រះវិហារ គ្រោងរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួនបន្ទាប់ពីសន្និបាតក្រសួងមហាផ្ទៃរួច
February 11, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃច័ន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាល​ ខេត្តព្រះវិហារដោយបានដាក់ចូលរបៀបវារៈនៃការ ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះវិហារ  ក្នុងន័យរកឲ្យឃើញនូវបញ្ហាប្រឈម ដំណោះស្រាយ សំណូមពរនានារបស់ខ្លួនក្នុងឆ្នាំកន្លងមក ដើម្បីដាក់ចេញនូវទិសដៅបន្តនៅឆ្នាំ២០១៩។

      នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានប្រសាសន៍ ដាក់ចេញនូវផែនការសំខាន់ៗដែលខេត្តត្រូវអនុវត្តររួមមាន ពន្លឿនការបង្កើតក្រុមចង្អៀតនៃខេត្តទាំងពីរ(ព្រះវិហារ-ឧប៊ុនរាជធានី)ឆ្ពោះទៅការបើក ច្រកអន្តរជាតិឆាប់ៗនេះ តាមរយៈរួមគ្នា សិក្សាប្លង់គោល ផែនទី ការសិក្សារៀបចំទីតាំងស្នាក់ការច្រកអន្តរជាតិ ការសិក្សាលើឯកសារគតិយុត្តិនានា បម្រើដល់ដំណើរការបើកច្រកទ្វា ព្រមទាំងកំណត់កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃ បញ្ហាប្រឈម និងការឯកភាពគ្នា រវាងខេត្តទាំងពី ដើម្បីត្រៀមសុំគោលការណ៍ ទៅក្រសួងមហាផ្ទៃ នាថ្ងៃខាងមុខនេះ។

      បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលស្នើសុំ ឲ្យពង្រឹងការងាររដ្ឋបាលរបស់ខ្លួនបន្ថែមទៀត ការពង្រឹងគ្រប់គ្រង  វត្តមានមន្រ្តីជៀសវាងការប្រើប្រាស់ម៉ោងបំពេញការងាររដ្ឋ ទៅធ្វើការងារដោយឡែក បះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវមន្រ្តីរាជការ សម្លៀកបំពាក់ ម៉ោងបំពេញការងារ ការគោរពទង់ជាតិជាដើម។

      ចំពោះការងារសន្តិសុខក្នុងតំបន់រដ្ឋបាលខេត្ត ត្រូវពង្រឹងយាមប្រចាំការ ដោយនគរបាលខេត្តនៅមាត់ច្រកចូលឲ្យបានរឹងមាំលើការចេញចូលរបស់ភ្ញៀវ ដោយមិនអនុញ្ញាតិឲ្យមានការយក អាវុធ ជាតិផ្ទុះ និងសារជាតិហាមឃាត់ផ្សេងៗ ចូលសាលាខេត្តជាដាច់ខាត៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ