អភិបាលខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងបូកសរុបការងារយុទ្ធនាការប្រឆាំងគ្រឿងញៀនឆ្នាំ២០១៨និងលើកទិសដៅឆ្នាំ២០១៩
February 10, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិង បូកសរុបការងារយុទ្ធនាការប្រឆាំងគ្រឿងញៀនឆ្នាំ២០១៨និងលើកទិសដៅឆ្នាំ២០១៩ នាព្រឹកថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី អភិបាករងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក អាជ្ញាធរឃុំ សង្កាត់និង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចូលរួមសរុបចំនួន៨១៣នាក់។

       មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សមត្ថកិច្ចគ្រប់លំដាប់ថា្នក់ត្រូវរឹតបន្តឹងនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅលើដងផ្លូវសាធារណៈដោយពុំមានការយោគយល់នោះឡើយ។ ដើម្បីធានាអោយការអនុវត្តច្បាប់កាន់តែប្រសើរឡើងមន្រ្តីនគរបាលទាំងអស់ត្រូវពន្យល់អប់រំណែនាំ អោយប្រជាពលរដ្ឋយល់ច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក ចូលរួមអនុវត្តទាំងអស់គ្នា ។

     ឯកឧត្តមអភិបាល បានមានប្រសាសន៍បញ្ជាក់ទៀតថា ទោះបីមានតួនាទីឋានៈណាក៏ដោយ បើមិនគោរពច្បាប់ចរាចរណ៍ សមត្ថកិច្ចនគរបាលចរាចរណ៍ត្រូវតែឃាត់ជាចាំបាច់ ហើយបង្ខំអោយអនុវត្តច្បាប់ជាធរមានស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ