ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំអាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង ៦.៧៧០ ម៉ែត្រ ទទឹង ៩ម៉ែត្រ និងលូចំនួន ១២កន្លែង ក្នុងភូមិខ្សាច់ថ្មី ឃុំតាឡាត និងផ្លូវចំនួន ២ខែ្សទៀត ខ្សែទី១ ប្រវែង ១១.១៥០ម៉ែត្រxទទឹង៧ម៉ែត្រ ខ្សែទី២ប្រវែង ៤.០០០ម៉ែត្រxទទឹង៤ ម៉ែត្រ សរុបទំហំ ៩៤.០៥០ម៉ែត្រការេ តំឡើងស្ពានឈើក្បាលបេតុងចំនួន ២កន្លែង សរុបប្រវែង ៩០ម៉ែត្រគុណទទឹង ៤ម៉ែត្រ និងដាក់លូទោលកាត់ផ្លូវមុខកាត់ ១ម៉ែត្រចំនួន ១៧កន្លែង សរុបប្រវែង ១៧០ម៉ែត្រ ក្នុងភូមិស្វាយរៀង ឃុំតាឡាត កាលពីថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ឋិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។
ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្តក៏បានពិនិត្យមើលការសាងសង់ប៉ុស្តិ៍សុខភាពចំនួន ១កន្លែង និងសាលាបឋមសិក្សាចំនួន ១កន្លែង ក្នុងភូមិក្បាលរមាសចាស់ ឃុំក្បាលរមាស ផងដែរ៕មុនីរម្យ
ប្រភព៖រដ្ឋបាលខេត្តស្ទឹងត្រែង