logo
Header Logo
ព័ត៌មានលម្អិត
thumbnail
មន្រ្តីនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ​កម្ពុជាទទួលបានចំណេះដឹង​ បទពិសោធន៍បន្ថែមក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀនពីសាស្រ្តាចារ្យជំនាញរបស់ប្រទេសឥណ្ឌា
50
10-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     លោក​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារីតិសម្បទា​ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនតំណាងឲ្យសិក្ខាកាមកម្ពុជា​និងជាអ្នកសម្របសម្រួល​បានប្រាប់ឲ្យដឹងថា​ តាមរយៈទស្សនកិច្ចសិក្សា​ និងបទបង្ហាញនានារបស់សាស្រ្តាចារ្យជំនាញដែលបាននឹងកំពុងបម្រេីការងារពាក់ព័ន្ធការងារបង្ការ​ ព្យាបាលស្តារនីតិសម្បទា​ អ្នកញៀនគ្រឿងញៀនបានធ្វេីការចែករំលែកនូវបទពិសោធន៍ល្អ​ៗ និងបានលេីកកម្ពស់ការយល់ដឹងពីការងារនេះដល់មន្រ្តីរបស់កម្ពុជាទាំង១៥រូប​ ទទួលបានចំណេះដឹងដូចជា​ : ១.ទទួលបានចំណេះដឹង​ទូទៅពីបញ្ហាគ្រឿងញៀន​ ប្រភេទគ្រឿងញៀន​ និងកត្តាជម្រុញឲ្យប្រេីគ្រឿងញៀន(កត្តាជីវសាស្រ្ត​ កត្តាចិត្តសាស្រ្ត​ កត្តាសង្គម​ )​និងភាពញៀនគ្រឿងញៀន​។ ២.ចេះប្រេីឧបការណ៍សម្រាប់វាយតម្លៃគ្រោះថ្នាក់នៃការប្រេី គ្រឿងញៀន(ASSIST )និងអន្តរាគមន៍បឋម​ ៣.ការផ្តល់ប្រឹក្សាអ្នកញៀន​គ្រឿងញៀន​ ដោយឈរលេីគោលការណ៍ស្មគ្រ័ចិត្ត​ និងរក្សាការសម្ងាត់​ ៤.ការគ្រប់គ្រងភាពញៀនគ្រឿងញៀនតាមរយ:ការវាយតម្លៃ​ ព្យាបាលបែប​ចិត្តសាស្រ្ត​ប្រកបដោយវិជ្ជាជីវ:​ ការព្យាបាលជំងឺរួមផ្សំ​ ការស្តារនីតិសម្បទា​ ៥.ការអប់រំពីភាពញៀនគ្រឿងញៀន​ និងការព្យាបាលដោះស្រាយបញ្ហាគ្រួសារ​ ។ ​ លោក​បានបន្ថែមថា ការងារព្យាបាលអ្នកញៀនគ្រឿងញៀនជោគជ័យគឺត្រូវចូលរួមពីគ្រប់សមាសភាពក្នុងសហគមន៍​ធ្វេីការលេីកទឹកចិត្ត​បញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលសេវាព្យាបាល​ដោយគ្រួសារត្រូវតែចូលរួមនិងដោះស្រាយបញ្ហាផ្សេងក្នុងគ្រួសារដេីម្បីកុំឲ្យអ្នកញៀនគ្រឿងញៀនត្រឡប់ទៅប្រេីគ្រឿងញៀនវិញ។

     សូមបញ្ជាក់ថា​ កម្ពុជាបានចាត់បញ្ជូនមន្រ្តី១៥រូបទៅទទួលការបណ្តុះបណ្តាលនៅទីក្រុងញូវដាលី​ ប្រទេសឥណ្ឌា​ ដោយចេញដំណេីរពីថ្ងៃទី៣​ និងត្រឡប់ដល់កម្ពុជាវិញនៅថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ៕គឹមអាន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ