ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម​ សុខ​ ណោ​ ព្រមទាំង​មន្ត្រីរាជការ បានអញ្ជើញចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​វេនទី១៣
September 18, 2017 អ្នកទស្សនា :

ថ្ងៃទី១៨ ខែកញ្ញា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម​ សុខ​ ណោ​ ព្រមទាំង​មន្ត្រីរាជការ បានអញ្ជើញចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​វេនទី១៣ រួមគ្នាជាមួយ​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ និងប្រជាពលរដ្ឋ​ នៅវត្តអង្គប្រជុំ​ ឃុំថ្មពូន​ ស្រុកកញ្រ្ជៀច​ បាននិមន្តព្រះសង្ឃ​ មកបង្សុកូល​ ដា​ឆ្លង​ជាកិច្ច​បង្ហើយបុណ្យ​ និងឧទ្ទិកុសល្យ ជូនវិញ្ញាណក្ខ័ន្ឋ​ លោកតា​ លោកយាយ ព្រមទាំងវិញ្ញាណក្ខ័ន្ឋបុព្វការីជន​ និងញាតិការទាំង៧សណ្តាន​ ដែលបានចែកឋានទៅកាន់បរលោក​ ។​ ឯកឧត្តម​ អភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះ​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ទាំងអស់​ ដែលបានចូលរួមជាថវិកា​ និងសំភារៈ​ ផ្ទាល់ខ្លួន​ និងសូម​ ឧទិ្ទសកុសល្យផលបុណ្យ​ ជូនដល់​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ និងប្រជាពលរដ្ឋ​ក្នុងខេត្តព្រៃវែង​ទាំងអស់​ ទទួលបានមគ្គផល​ ដូចៗគ្នា​។ ប្រភពព័ត៌មាន:រដ្ឋបាលខេត្តព្រៃវែង ( ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ