logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តព្រៃវែង រួមគ្នាធ្វើយុទ្ធនាការបរិច្ចាគឈាម ក្រោមប្រធានបទ"គ្រាប់ឈាម នៃក្តីស្រលាញ់"
59
11-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និង​លោកជំទាវ​ ព្រមទាំង​ ឯកឧត្តម​ ស​ សុខា​ រដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន​ និងកីឡា​ និងជាអនុប្រធានសហភាព​សហព័ន្ធ​ យុវជន​កម្ពុជា​ និង​ឯកឧត្តម​ ខៀវ​ ភារិទ្ធ​ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជាគណៈអធិបតីភាព​ ក្នុង​កម្មវិធីយុទ្ធនាការបរិច្ចាគឈាម​ ក្រោមប្រធានបទ"គ្រាប់ឈាម​ នៃក្តីស្រលាញ់"​ នាថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ។​  ក្នុងឱកាស​នេះដែរ ក៏មានការចូលរួមពី​​ឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត​  លោក​ លោកស្រី​ប្រធានមន្ទីរ​ ជុំវិញខេត្ត​ និងកងកម្លាំងទាំងបី​ អភិបាល​ក្រុង/ស្រុក​ និងបងប្អូនគ្រួសារសយយកទាំងអស់​។

      គោលបំណងនៃយុទ្ធនាការបរិច្ចាគឈាមនេះ គឺជាការចូលរួមចំណែកមួយក្នុងការជួយមនុស្ស(អ្នកជម្ងឺខ្វះឈាម)ឱ្យមានជីវិតរស់នៅដោយសុខសាន្ត និងជួយសង្គម៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ