ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ៤៥,៥០០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់ភេ
February 10, 2019 អ្នកទស្សនា :

       ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ៤៥ គីឡូម៉ែត្រ ៥០០ម៉ែត្រ (៤៥.៥០០ម៉ែត្រ) លូកាត់ផ្លូវចំនួន១៣ កន្លែង កាលពីថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ឋិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។

       នេះជាការអនុវត្តគម្រោងឆ្នាំ២០១៨ ដោយសាងសង់រួចរាល់ក្នុងឆ្នាំ២០១៩ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋយើងក្នុងខេត្តស្ទឹងត្រែង។ កំណាត់ផ្លូវមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៩ ត្រង់ចំណុចគល់ស្ពានឆ្លងទន្លេមេគង្គ(មិត្តភាពកម្ពុជា-ចិន)ឆ្លងកាត់ឃុំចំនួន៤ ឃុំ គឺឃុំថាឡាបរិវ៉ាត់ ឃុំអូររៃ ឃុំចំការលើ និងឃុំអន្លង់ភេ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានចំងាយប្រវែង ៥៧គីឡូម៉ែត្រ បច្ចុប្បន្នបានស្ថាបនា រួចរាល់ជាស្ថាពរជាង ៤៥គីឡូម៉ែត្រហើយ។

      ក្នុងពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរ ភូមិ ឃុំពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋចូលរួមជាច្រើនរូបផងដែរ។

     នាឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចាស់ជរា ជនពិការ និងស្រ្តីមេម៉ាយចំនួន ៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ ថវិកា ២០.០០០រៀល អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ១យួរ អាវធំ១(អាវរងា)៤០អាវ ឃីត១(ភួយ១, មុង១, ក្រមា១) និងបានផ្តល់ជូនអាវសិស្សស្រីចំនួន ៨០អាវ។

     ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តបានចុះពិនិត្យវឌ្ឍនភាពការសាងសង់កំណាត់ ផ្លូវ និងស្ពានចំនួន ៣ កន្លែងទៀត ក្នុងឃុំអន្លង់ភេ ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១.០០០.០០០រៀល ក្នុងការរួមចំណែកសាងសង់ស្ពានមួយកន្លែងផងដែរ៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ