logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
45
09-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       ដើម្បីលើកទឹកចិត្តនូវកិច្ចខិតខំប្រឹងប្រែង ក្នុងស្នាដៃបំពេញភារកិច្ច ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នាពេលកន្លងមក មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន១១០នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិ។

      ពិធីនេះដែរ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាថ្ងៃសុក្រទី ០៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅសាលាខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា៖ មន្ត្រីនគរបាលទាំង១១០នាក់ រួមមាន៖

១.ប្រកាសតែងតាំងមុខតំណែងចំនួន ៣២នាក់

២.បំពាក់ឋានន្តរសក្តិ័ចំនួន ៧៨នាក់

   -ថ្នាក់វរសេនីយ៍ទោចំនួន ៣៧នាក់

   -ថ្នាក់វរសេនីយ៍ត្រីចំនួន   ៣៨នាក់

   -ថ្នាក់អនុសេនីយ៍ឯកចំនួន  ០៣នាក់។

      ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ  បានថ្លែងលើកឡើងថា កម្លាំងនគរបាលគឺជាកម្លាំងស្នូល ក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ដូច្នេះកម្លាំង នគរបាលទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ត្រូវបន្តខិតខំសិក្សារៀនសូត្រ ជំនាញថ្មី ស្របតាមការរីកចម្រើនរបស់បច្ចេកវិទ្យា ដើម្បីធ្វើយ៉ាងណាសិក្សាស្រាវជ្រាវទប់ស្កាត់ ឲ្យបានដាច់ខាត គ្រប់បទល្មើស និងការប៉ុនប៉ងណាមួយ របស់ជនអគតិ ដែលមានបំណងចង់បំផ្លិចបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ប្រទេសជាតិយើង ។ ព្រោះកន្លងមក កម្លាំងនគរបាលរបស់យើង បានបំពេញភារៈកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ពិសេសនៅពេលដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់មកបំពេញទស្សនៈក្នុងខេត្តម្តងៗ។

      ជាមួយគ្នានោះ ឯកឧត្តម បានសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត ត្រូវរៀបចំ និងត្រៀមជានិច្ចនូវកម្លាំងអន្តរាគមដើម្បីទប់ស្កាត់បទល្មើស និងព្រឹត្តិការដែលកើតឡើងភ្លាមៗ ពីព្រោះបើ ទោះបីជាប្រទេសជាតិយើងមានសុខសន្តិភាព និងសណ្តាប់ធ្នាប់ល្អយ៉ាងណាក៍ដោយ ក៏នៅមានជនអគតិមួយចំនួន ចិញ្ចឹមចិត្តបំផ្លាញជាតិខ្លួន ឥតឈប់ឈរផងដែរ។

      ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានណែនាំដល់មន្រ្តីនគរបាល ត្រូវបន្តភារៈកិច្ចឲ្យបានល្អដើម្បីជាការឆ្លើយតប ចំពោះទំនុកចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ។ ដោយក្នុងនោះត្រូវបន្តសិក្សាលើការរីចម្រើនថ្មី ពីព្រោះបទល្មើសក៏មានភាពរីកចម្រើន តាមបច្ចេកវិទ្យាថ្មីៗ នេះដែរ៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ