រដ្ឋបាលខេត្តស្វាយរៀង ជម្រុញមន្រ្តីឱ្យមានភាពទទួលខុសត្រូវខ្ពស់លើការងារផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ
February 07, 2019 អ្នកទស្សនា :

      លោកអភិបាលរងខេត្ត រស់ ផារិទ្ធ តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងការងារផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ នៅសាលាខេត្តស្វាយរៀង នារសៀលថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន៖ លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធាន អនុប្រធាន និងមន្ត្រីជួរមុខ មន្ត្រីជួរក្រោយ នៃអង្គភាពច្រកចេញចូលតែមួយខេត្ត និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ នឹងវិស័យទាំង១២ ។

      មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោក រស់ ផារិទ្ធ អភិបាលរងខេត្ត បានផ្តាំផ្ញើដល់អង្គភាពពាក់ព័ន្ធទាំងអស់ នៃអង្គភាពច្រកចេញចូលតែមួយសាលាខេត្តថា ត្រូវពង្រឹងការអនុវត្តការងារផ្តល់សេវាឱ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

      លោកបានបន្តទៀតថា ការផ្តល់សេវានេះ បានចូលរួមលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលមកទទួលសេវា៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ