អាជ្ញាធរខេត្តសៀមរាប ចាត់វិធានការឱ្យក្រុមការងារចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៅបរិវេណផ្សាររាត្រីអង្គរឃ្យូងយូ
February 07, 2019 អ្នកទស្សនា :

       លោក​ ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានជំរុញដល់ក្រុមការងារបន្តអនុវត្តក្នុងការរៀបចំសណ្តាប់ ធ្នាប់​សាធារណៈ​​អោយមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ​ ដើម្បីបញ្ចៀសការកកស្ទះ។ ហើយលោក ក៏បានណែនាំបន្ថែមដល់អ្នកគ្រប់តំបន់នោះ​ ដោយអប់រំផ្សព្វផ្សាយដល់អាជីវករត្រូវថែរក្សាអនាម័យបរិស្ថាននៅតាមកន្លែងលក់នីមួយៗ (កន្លែងលក់ផ្ទាល់ខ្លួន)ជាប្រចាំ។ ម្យ៉ាងទៀត​ ចំពោះសំណង់តូបដែលសាង​សង់​នៅតាមបណ្តោផ្លូវសម្តេចវិបុលបញ្ញា​ សុខ​ អាន​ ត្រូវធ្វើរុះរើវិញតាមការកំណត់របស់អាជ្ញាធរខេត្តដោយមិនអនុញ្ញាតទុកធ្វើអោយបាត់បង់សោភណ្ឌភាពក្រុងឡើយ៕
      លោកអភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងបរិស្ថានអនាម័យ នៅបរិវេណផ្សាររាត្រីអង្គរឃ្យូងយូ (វិថីសម្តេចវិបុលបញ្ញា​ សុខ​ អាន)​ ស្ថិតនៅភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃពុធ ០២ កើត ខែមាឃ  ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប។
      កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ទ លោកចៅសង្កាត់ស្លក្រាម មេប៉ុស្ត៍ស្លក្រាម៕មុនីរម្យ
ប្រភព៖រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ