អភិបាលរងខេត្តត្បូងឃ្មុំ៖ ប្រទេសជាតិមានការរីកចម្រើនទៅបាន ត្រូវពឹងផ្អែកលើការងារអប់រំ
February 06, 2019 អ្នកទស្សនា :

       ព្រឹកថ្ងៃពុធ ០២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នា មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅឆ្នាំសិក្សា២០១៨-២០១៩ ក្រោមអធិបតីភាព លោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ។ ថ្លែងក្នុងឱកាសនោះ លោក ពាង ណារិទ្ធ អភិបាល រងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖ ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ យើងបានឆ្លងកាត់ការលំបាក់គ្រប់បែបយ៉ាង ដោយខិតខំពុះពារជម្នះគ្រប់ឧបសគ្គក្នុងការការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យរីកចម្រើន។ យើងបានប្រឹងប្រែងស្ដារ និងកសាងប្រទេសពីបាតដៃទទេ រហូតមានការរីក ចម្រើនលើកគ្រប់វិស្រ័យ តាមរយៈការបង្រួបង្រួម និងឯកភាពជាតិ សន្តិភាព ស្ថិរភាពនយោបាយ ប្រជាធិបតេយ្យ និងរក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចទាំងនេះ គឺជាមូលដ្ឋានដ៏រឹងមាំ និងមិនអាចខ្វះ បានសម្រាប់ទ្រទ្រង់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកអភិបាលរងខេត្តបន្តថា ប្រទេសជាតិអាចរីកចម្រើនអភិវឌ្ឍន៍ទៅបាន ត្រូវពឹងផ្អែកលើការងារអប់រំ ពិសេសការកសាងធនធានមនុស្ស។ ជាការពិតណាស់ការអប់រំ និងការសាងធនធានមនុស្សត្រូវ ឆ្លងកាត់ ការបណ្ដុះបណ្ដាល ក្នុងសាលារៀនដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកបង្ហាត់បង្រៀន បន្តែក៏ត្រូវមានកិច្ចសហការ ពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅក្នុងសង្គមគ្រួសារ ព្រមសង្គមជាតិ ទាំងមូលផងដែរ។ ម្យ៉ាងទៀត គ្រួសារបានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងកោសិកាសង្គម និងតម្រង់ទិសដល់សិស្សានិសិស្ស ឲ្យដើរទៅតាមផ្លូវត្រូវ និងស្របតាមច្បាប់។ លោក ពាង ណារិទ្ធ ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ អង្គការដៃគូអភិវឌ្ឍ ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តកំណែទម្រង់ និងយកចិត្តទុកដាក់ខ្ពស់ទៅលើការលើកកម្ពស់ គុណភាពអប់រំនៅក្នុងខេត្ត តាមរយៈការខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ស្រាវជ្រាវ ការផ្ដល់កិច្ចសហការជិតស្និទ្ធ និងការចូលរួមយ៉ាងសកម្មបំពេញការងារក្នុងឆ្នាំសិក្សាកន្លងទៅនេះ ប្រកបដោយជោគជ័យ ដើម្បីឆ្លើយតបទៅតាមតម្រូវការនៃការរីកចម្រើនរបស់ប្រទេសជាតិ។ សូមបញ្ជាក់ថា ពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារ អប់រំ យុវជន និងកីឡា ប្រចាំឆ្នាំ សិក្សា២០១៧-២០១៨ និងលើកទិសដៅឆ្នាំសិក្សា២០១៨ - ២០១៩  របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងែទី០៦ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះផងដែរ៕អែមមី

ប្រភព៖រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ