logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រះវិហារ ដាក់ចេញនូវវិធានការ៥ចំណុចក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី រវាងក្រុមហ៊ុនមេត្រីភាព ជាមួយប្រជាពលរដ្ឋ
43
06-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅព្រឹកថ្ងៃពុធ ០២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៦ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីរបស់ ក្រុមហ៊ុនមេត្រីភាពកសិ-ឧស្សាហកម្ម ដែលត្រូវបានប្រជាពលរដ្ឋទន្រ្ទានកាន់កាប់ ដោយមានការចូលរួមពីអភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងអង្កការអាដហុកជាដើម។

ឯកឧត្តមអភិបាលខេត្ត បានណែនាំនូវគន្លឹះមួយចំនួន ដូចជា៖

១.រដ្ឋបាលខេត្ត នឹងបង្កើតនូវក្រុមកាងារដោះស្រាយទំនាស់ដីធ្លីរវាងក្រុមហ៊ុនមេត្រីភាព កសិ-ឧស្សាហកម្ម ជាមួយប្រជាពលរដ្ឋនៅតំបន់នោះ ។

២.ក្រុមការងារចុះបញ្ជីដី ត្រូវចុះសិក្សាជាបន្ទាន់ក្នុងការ កំណត់ព្រមទាំងការបោះបង្គោល ព្រំដីនិងធ្វើ អត្តសញ្ញាណកម្មប្រជាពលរដ្ឋនៅទីនោះឲ្យបានច្បាស់លាស់។

៣.ក្រុមហ៊ុន ត្រូវតែបន្តកិច្ចសហការជាមួយអាជ្ញាធរខេត្ត ស្រុក ជាពិសេសក្រុមការងារដោះស្រាយទំនាស់ និងក្រុមការងារចុះបញ្ជីដីធ្លី ដែលនឹងចុះទៅដល់ទីតាំងជាក់ស្តែងឆាប់ៗនេះ ។

៤.ស្នើសុំឲ្យអាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវណែនាំឲ្យ ប្រជាពលរដ្ឋដែលបានរំលោភកាន់កាប់ទាំងអស់ ត្រូវរក្សាទុកនូវស្ថានភាពដើម ជៀសវាងការធ្វើសកម្មភាពរុករាន និងសកម្មភាពផ្សេងៗ ដែលជាឧបសគ្គដល់ក្រុមការងារខេត្តចុះដោះស្រាយនាពេលខាងមុខ។

៥.ស្នើសុំឲ្យសាលដំបូងខេត្តបញ្ឈប់ការចេញដីការចាប់ខ្លួនចំពោះប្រជាពលរដ្ឋផ្សេងទៀតដែលទន្រ្ទានដីខុសច្បាប់លើដីក្រុមហ៊ុន រងចាំក្រុមការងារខេត្តចុះដោះស្រាយជាមុនសិន។

     គួរបញ្ជាក់ថា ក្រុមហ៊ុនមេត្រីភាពកសិ-ឧស្សាហកម្ម ទទួលបានអនុក្រឹត្យលេខ៩២ អនក្រ បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ លើវិនិយោគអភិវឌ្ឍលើវិស័យដាំដំណាំកៅស៊ូ ដំណាំកសិឧស្សាហកម្ម និងចិញ្ចឹមសត្វ ទំហំ៨,៥២០ ហិកតា ដែលគ្របដណ្តប់លើ.ស្រុកជាំក្សាន្ត និងស្រុកគូលែន នឹងត្រូវបានប្រជាពលរដ្ឋ ចូលកាន់កាប់ប្រមាណ៥៥៩គ្រួសារ ក្នុងនោះគ្រួសារចំនូលស្រុកពីតាមបណ្តាខេត្តផ្សេងៗសរុប៣៣៩គ្រួសារ ៕ អែមមី

ប្រភពៈ រដ្ឋបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ