logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយ នៃការអនុវត្តន៍របបសន្តិសុខសង្គមដល់មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា
33
06-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃពុធ ០២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រជុំផ្សព្វផ្សាយ ស្តីពីគោលនយោបាយ នៃការអនុវត្តន៍របបសន្តិសុខសង្គម ជូនដល់មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តក្រចេះ និងរដ្ឋបាល ក្រុង ស្រុក ដើម្បីឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតស្តីពីនីតិវិធី នៃការទទួលបានសេវាថែទាំសុខភាពដោយឥតបង់ថ្លៃនៅគ្រប់មន្ទីរពេទ្យទាំងអស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយ បេឡាជាតិរបបសន្តិសុខសង្គម ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ត្រូវគោរពវិន័យការងារ យកចិត្តទុកដាក់អនុវត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត នូវស្មារតីនៃការប្រកាសស្ដីពីការអភិវឌ្ឍន៍ សមត្ថភាពមន្ត្រីរាជការស៊ីវិលនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងផែនការយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍន៍សមត្ថភាព មន្ត្រីរាជការស៊ីវិល នៅក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕ អែមមី

ប្រភពៈរដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ