logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តសៀមរាប ប្រជុំ​សាមញ្ញ​លើកទី៥៥​ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី​ និងកុមារ ​
42
06-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅរសៀល​ថ្ងៃពុធ​ ២កើត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹងថ្ងៃទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅបន្ទប់ប្រជុំលេខ​ ១​ សាលាខេត្តសៀមរាប​ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥​ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី​ និងកុមារ(គ.ក.ស.ក)​ ខេត្តសៀមរាប​ ដែលដឹកនាំដោយ លោក​ស្រី​ ស៊ិន​ ណម​ សមាជិកា​ក្រុមប្រឹក្សាខេត្ត​ និងជាប្រធាន​គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការស្ដ្រី​ និង​កុមារ​ខេត្ត​ និងលោកស្រី យូ​ សុភា​ អភិបាលរង​ នៃគណៈអភិបាលខេត្តសៀមរាប​ និងជាតំណាង ​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​  សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ នាយករងរដ្ឋបាលខេត្ត​ លោក​ លោកស្រី​នាយក​ នាយករងទីចាត់ការ​ចំណុះរដ្ឋបាលខេត្តសៀមរាប​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ មន្ទីរ​-អង្គភាព​ លោក​ លោកស្រី​ អភិបាល​ អភិបាលរង​ក្រុង​-ស្រុក​ លោកស្រី​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អ្នកពាក់ព័ន្ធដ៏ទៃទៀត​ សរុប​មានចំនួន​ ២២នាក់​ ស្រី​១៤នាក់។

      កិច្ចប្រជុំ​នេះផ្ដោតលើរបៀបវារៈមួយចំនួនដូចខាងក្រោម​ ÷

១-​ពិនិត្យ​ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី​៥៤​ អាណត្តិ​ទី​២​ កាលពីថ្ងៃទី​០៣​ ខែមករា​ ឆ្នាំ​២០១៩​។

២-​របាយការណ៍​លទ្ធផល​របស់​ គ.ក.ស.ក​ ខេត្ត​ប្រចាំ​ខែ​មករា​ ឆ្នាំ​២០១៩។

៣-​របាយការណ៍​ស្ថានភាព​ស្ត្រី​ យុវវ័យ​ កុមារ​ និងជនងា​យរងគ្រោះ​ តាមវិស័យពាក់ព័ន្ធ​ មានដូចជា​ វិស័យ​អប់រំ​ សុខភាព​ អនាម័យ​ សន្តិសុខ​ស្បៀង​ សង្គមកិច្ច​ ពលកម្ម​កុមារ​ សមភាព​យេនឌ័រ​ និងសន្តិសុខសណ្ដាប់ធ្នាប់ប្រចាំខែមករា​ ឆ្នាំ​២០១៩​ និងពិភាក្សាលើបញ្ហាពាក់ព័ន្ធផ្សេងៗ៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ