អភិបាលខេត្តកំពង់ស្ពឺ ប្រជុំគណៈបញ្ជាការឯកភាពខេត្តដើម្បីត្រៀមលក្ខណៈការពារដំណើរ សម្ដេចតេជោ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ
February 06, 2019 អ្នកទស្សនា :

       នៅសាលប្រជុំរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ នារសៀលថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីត្រៀមរៀបចំផែនការការពារដំណើរដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចនឹងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ នាពេលខាងមុខនេះ។

       កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបី និងលោកប្រធានមន្ទីរជុំវិញខេត្ត ប្រធានគណៈបញ្ជាការឯកភាពក្រុង ស្រុក ចូលរួមផងដែរ ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ