logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំប្រជុំក្រុមការងារទទួលបន្ទុកចាត់តាំងអនុវត្តផែនការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍតំបន់មាត់ទន្លេ នៃផែនការអនុវត្ត៥ឆ្នាំ
47
06-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       នាព្រឹកថ្ងៃពុធ ០២កើត ខែមាឃ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំក្រុមការងារទទួលបន្ទុក ចាត់តាំងអនុវត្ត ផែនការរៀបចំសណ្តាប់ធ្នាប់ សាធារណៈ សោភ័ណភាព និងការអភិវឌ្ឍតំបន់មាត់ទន្លេ នៃក្រុងកំពង់ឆ្នាំង បន្តអនុវត្តផែនការ ៥ឆ្នាំ (២០១៥ ដល់ ២០១៩) អោយសម្រេចបានជោគជ័យ ការផ្សព្វផ្សាយអនុក្រឹត្យលេខ៩៨ និងពិនិត្យលើករណីប្រជាពលរដ្ឋកំពុងធ្វើផ្ទះ និងខ្ទម មិនស្របច្បាប់ នៅទំនប់ទួលអំពិលសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពី អភិបាលរងខេត្ត លោក លោកស្រីសមាជិកសមាជិកាក្រុមការងាររបស់ខេត្តចូលរួមផងដែរ។
       គោលបំណងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ គឺដើម្បីផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ សម្រាប់ជាឧបករណ៍ណែនាំតម្រង់ទិសកិច្ចអភិវឌ្ឍន៍ឈានទៅសម្រេចចក្ខុវិស័យអភិវឌ្ឍន៍របស់ខេត្ត និងដើម្បីអភិវឌ្ឍន៍ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងដើម្បីផ្សព្វផ្សាយពីដំណើរការរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២០-២០២៤) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២)របស់ខេត្ត ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តអាចរៀបចំគម្រោងតម្រូវការអាទិភាពរបស់ខ្លួន ដើម្បីជាធាតុចូលក្នុងការរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត និងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត គម្រោងថវិកាប្រចាំខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តទាំងមូលផងដែរ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ