រដ្ឋបាលខេត្តកំពង់ឆ្នាំង និងក្រសួងកិច្ចការនារី បើកវគ្គបណ្តុះបណ្តាល ស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព
February 06, 2019 អ្នកទស្សនា :

       នៅព្រឹកថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារសកម្មភាពជនពិការក្រសួងកិច្ចការនារី បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព ក្រោមអធិបតីភាពលោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងលោកស្រី ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំង។

        គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់ សមត្ថភាព មន្រ្តីពិការភាព ជាពិសេស ផ្តោតលើស្រ្តី នៃក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ អំពីជំនាញស្វែងរកការគាំទ្រមតិ លើបញ្ហាយេនឌ័រ និងពិការភាព។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។

       ក្នុងវគ្គបណ្តុះបណ្តាលនោះ ក៏មានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត លោក  លោកស្រីជាជនបង្គោល ក្រុង/ស្រុក និងសិក្ខាកាមចូលរួមមកពីរាជធានី ខេត្ត ចំនួន ៨ ផងដែរ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ