ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ ព្រមទាំងឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ មន្ត្រី​រាជការ​ជុំវិញខេត្ត​ បានចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​វេនទី៩
September 14, 2017 អ្នកទស្សនា :

ថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ ព្រមទាំងឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ មន្ត្រី​រាជការ​ជុំវិញខេត្ត​ បានចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​វេនទី៩ រួមគ្នាជាមួយ​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ និងប្រជាពលរដ្ឋ​ ក្នុងឃុំព្រៃកណ្តៀង​ ស្រុកពាមរក៏​ និងបាននិមន្តព្រះសង្ឃ​ ចំនួន៩អង្គ​ មកពី៩វត្ត​ ដើម្បីប្រារព្ធ​កម្មវិធី​បុណ្យ​កាន់បិណ្ឌ​ទី៩ និងបង្សុកូល​ ដា​ឆ្លង​ជាកិច្ច​បង្ហើយបុណ្យ​ និងឧទ្ទិកុសល្យ ជូនវិញ្ញាណក្ខ័ន្ឋ​ លោកតា​ លោកយាយ ព្រមទាំងវិញ្ញាណក្ខ័ន្ឋបុព្វការីជន​ និងញាតិការទាំង៧សណ្តាន​ ដែលបានចែកឋានទៅកាន់បរលោក​ ។​ ឯកឧត្តម​ អភិបាលខេត្ត​ និងលោកជំទាវ​ សូមថ្លែងអំណរគុណចំពោះ​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ទាំងអស់​ ដែលបានចូលរួមជាថវិកា​ និងសំភារៈ​ ផ្ទាល់ខ្លួន​ និងសូម​ ឧទិ្ទសកុសល្យផលបុណ្យ​ ជូនដល់​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ និងប្រជាពលរដ្ឋ​ក្នុងខេត្តព្រៃវែង​ទាំងអស់​ ទទួលបានមគ្គផល​ ដូចៗគ្នា​។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង(ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ