ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តស្ទឹងត្រែង ចុះសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៧០១
September 14, 2017 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តស្ទឹងត្រែង ចុះសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៧០១ ឈរជើងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ឡាវ នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះកងកម្លាំងទាំងអស់ដែលកំពុងតែឈរជើង ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនដល់អង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៧០១ ដែលមានថវិកាសរុបចំនួន ១៥.៦៥០.០០០រៀល, អង្ករ ០៥តោន, មុងការពារមូស ២០០, ឱសថព្យាបាលជម្ងឺគ្រុនចាញ់ចំនួន ២៥ប្រអប់, តេស្តពិនិត្យជម្ងឺគ្រុនចាញ់ចំនួន ២៥តេស្ត, ថ្នាំប៉ារ៉ាចំនួន ៥០០គ្រាប់, ថ្នាំវីតាមីនចម្រុះចំនួន ៥០០គ្រាប់, ថ្នាំដាក់ទឹកស្អាតចំនួន ២.០០០គ្រាប់ និងជូនថវិកាដល់កងម្លាំងម្នាក់ៗ ចំនួន ៥០.០០០រៀល សម្រាប់ឱកាសបុណ្ឌភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្ទឹងត្រែង (ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ