រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារ​ជាមួយបស់ធនាគារពិភពលោក លើគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ)
January 31, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បត្តិ៍​ ទី​ ១១រោច​ ខែបុស្ស​ ឆ្នាំច​ សំរិទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី៣១​ ខែមករា​ ឆ្នាំ ២០១៩​ នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប​ មានកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារ​ របស់ធនាគារពិភពលោក​ ដែលចុះត្រួតពិនិត្យ​ និងពិភាក្សា​ ទៅលើក្រុមជួយខ្លួនឯងរបស់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ)​ ដែលដឹកនាំដោយ​ ឯកឧត្តម​ ងី​ ច័ន្ទ្រផល​ រដ្ឋលេខាធិការ​ និងជាប្រធានគម្រោងសម្របសម្រួលគម្រោងលាភ​ និងលោក​ លី​ សំរិទ្ធ​ អភិបាលរងខេត្ត​ ទទួលបន្ទុកគម្រោងលាភ និងមានការអញ្ជើញចូលរួមពីប្រតិភូធនាគារពិភពលោក​ ក្រុមការងារគម្រោងថ្នាក់ជាតិ​ ថ្នាក់ខេត្ត​ ថ្នាក់រាជធានីភ្នំពេញ ទីប្រឹក្សាគម្រោងថ្នាក់ខេត្ត​​ ក្រសួងកសិកម្ម​ និងមន្ទីរកសិកម្មខេត្ត។

        កិច្ចប្រជុំនេះ​ ប្រតិភូនៃធនាគារពិភពលោក​ បានថ្លែងអំណរគុណ​ និងកោតសរសើរចំពោះក្រុមការងារថ្នាក់ខេត្ត​ ដែលបានបំពេញភារកិច្ចក្នុងការអនុវត្តគម្រោងអោយដំណើរការយ៉ាងល្អ​ និងមានភាពរីកចម្រើនគួរអោយកត់សម្គាល់​ តែទន្ទឹមនឹងនេះក៏នៅមានបញ្ហាមួយចំនួនតូច​ ដែលត្រូវកែសម្រួល​ និងជម្រុញបន្ថែមទៀត​ ក្នុងនោះដែរ​ ឯកឧត្តម​ រដ្ឋលេខាធិការទទួលបន្ទុកគម្រោង ក៏បានសំណូមពរដល់ក្រុមការងារទាំងអស់​ ជួយផ្តល់យោបល់​ និងគំនិតល្អៗ​ ថ្មីៗ​ ដើម្បីអោយគម្រោងទាំងមូលមានភាពរលូន​ និងទទួលបានប្រសិទ្ធភាពខ្ពស់​​៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ