អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ និងជំរុញកិច្ចការដែលនៅសេសសល់លើបញ្ហាជួសជុលផ្លូវ
January 31, 2019 អ្នកទស្សនា :

       ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែបុស្ស ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ២០១៩នេះ បានដឹកនាំបើក​កិច្ចប្រជុំ​ពិភាក្សា​ត្រួតពិនិត្យ និងជំរុញ​កិច្ចការ​ដែលនៅ​សេសសល់លើបញ្ហា​ជួសជុល​ផ្លូវ​ខូច ជង្ហុក សំបុក​មាន់​លើ​ផ្លូវ ក្នុង​ទីតាំងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បី​បង្កឲ្យមានភាពងាយ​ស្រួលជូនប្រជា​ពល​​​រដ្ឋធ្វើដំណើរ និងចូលរួមកាត់បន្ថយការចំណាយថវិកាជាតិ គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​មក​ពី​បញ្ហា​ផ្លូវ​ថ្នល់ និងទប់ស្កាត់កុំអោយមានការខូចខាតបន្ថែមទៀតដល់គ្រឹះខាងក្រោមផ្លូវ​ ដែល​ជា​យុទ្ធសាស្ត្រក្នុងការថែទាំផ្លូវអោយបានសម្រេចតាមផែនការមុនរដូវវស្សាខាងមុខនេះ៕គឹមអាន

ប្រភព៖ រាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ