អភិបាលស្តីទីខេត្តកោះកុង បានគូសបញ្ជាក់ថារដ្ឋាភិបាលកំពុងប្ដេជ្ញានិងមានឆន្ទៈច្បាស់លាស់ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ក្នុងពិធីបើកសន្និបាតអប់រំខេត្ត
January 31, 2019 អ្នកទស្សនា :

      លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីបានអញ្ជើញជាអធិបតី ក្នុងពិធីបិទ សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨-២០១៩ កាលពីថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

     លោកអភិបាលស្តីទី បានគូសបញ្ជាក់ជូនអង្គសន្និបាតទាំងមូលជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អទិភាពខ្ពស់លើវិស័យអប់រំ និងវិស័យសុខាភិបាល ដូចនេះទាំងការរៀបចំផែនការហិរញ្ញប្បទាន និងយុទ្ធសាស្ត្រនយោបាយ សុទ្ធតែផ្ដោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ជាមួយគ្នានេះដែរ ខ្ញុំក៏បានដឹងដែរថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកមានការប្ដេជ្ញាចិត្តខ្ពស់ និងឆន្ទៈច្បាស់លាស់ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដើម្បីចូលរួមរៀបចំសង្គមកម្ពុជាមួយពោរពេញដោយធនធានមនុស្សពេញលេញ ឈានទៅអភិវឌ្ឍប្រទេសឱ្យស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសជិតខាងក្នុងតំបន់ និងលើឆាកអន្តរជាតិ ដូចនេះគឺសំដៅដល់គុណភាពអប់រំនេះតែម្ដង ហើយអាណត្តិនេះទៀតសោត លោកបានដាក់ឈ្មោះឱ្យវិស័យអប់រំថា ជាអាណត្តិសាលារៀន គឺអ្វីៗ ត្រូវតែរៀបចំ និងប្រព្រឹត្តិទៅនៅសាលារៀនទាំងអស់ មិនត្រូវគិតតែផ្នែករដ្ឋបាលខាងលើនោះទេ។

      វិស័យអប់រំមានមុខងារ និងភារកិច្ច ក្នុងការដោះស្រាយសំណូមពរ ការសិក្សា ជូនដល់កូនចៅប្រជាពលរដ្ឋទូទៅ ដោយមិនរើសអើងជាតិសាសន៍ ពណ៌សម្បុរ ភេទ ពិការភាព ជីវភាព ជំនឿសាសនា និងនិន្នាកានយោបាយឡើយ ដើម្បីប្រែកា្លយពលរដ្ឋគ្រប់រូបទៅជាធនធានមនុស្សពេញលេញ។ បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជន  និងកីឡា បាននិងកំពុងលើកស្ទួយវិស័យនេះ ក្នុងគោលបំណង លើកកម្ពស់គុណភាពអប់រំ យុវជន និងកីឡា ឱ្យមានសន្ទុះរីកចម្រើនដូចបណ្ដាប្រទេសជឿនលឿនក្នុងតំបន់ និងលើសកលលោក៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ