logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តសៀមរាប និងអង្គការហ្វ្រេន្សអ៉ីនធើណាសិនណល ព្រមព្រៀងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើកម្មវិធីកល្យាលមិត្ត និងធ្វើសមាហរណកម្មកុមារ និងយុវវ័យគ្មានទីជម្រក
29
31-January-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       នៅរដ្ឋបាលខេត្តសៀមរាប មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការហ្វ្រេន្សអ៊ីនធើណាសិនណល ដែលដឹកនាំដោយ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក សេបាស្យៀន ម៉ារ៉ូ នាយកប្រតិបត្តិអង្គការហ្វ្រេន អ៊ីនធើណាសិនណល ប្រចាំប្រទេសកម្ពុជា នារសៀលថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ និងមានការអញ្ជើញចូលរួមពី លោក នាយករងរដ្ឋបាល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្ត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកស្រីអភិបាលរងក្រុងសៀមរាប លោកនាយទីចាត់ការផែនការវិនិយោគ លោកនាយករងទីចាត់ការអន្តរវិស័យ លោកស្រីនាយករងទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមការងាររបស់រដ្ឋបាលខេត្ត។

       កិច្ចប្រជុំនេះ គឺដើម្បីអោយរដ្ឋបាលខេត្តសៀមរាប និងអង្គការហ្វ្រេនអ៊ីនធើណាសិនណល សហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការធ្វើផែនការ ការអនុវត្ត និងការត្រួតពិនិត្យ កម្មវិធីកល្យាលមិត្ត និងធ្វើ សមាហរណកម្មកុមារ និងយុវវ័យ(ចាប់ពីអាយុ០ ដល់ ២៤ឆ្នាំ) ដែលរស់នៅតាមចិញ្ចើមផ្លូវ ទៅក្នុងសង្គមឡើងវិញ និងធ្វើការការពារកុមារ ដែលរស់នៅ និងធ្វើការនៅតាមចិញ្ចើមថ្នល់ ដោយការផ្តល់ទីជំរក ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ការការពារសរុវត្ថិភាពកុមារ កិច្ចគាំពារ ការធ្វើសមារណកម្មទៅកាន់សាលារៀនឡើងវិញ និងសមារណកម្មទៅកាន់គ្រួសារឡើងវិញ៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ