logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ខេត្តព្រះវិហារ​ និងខេត្តយ៉ាឡាយប្តេជ្ញារឹតចំណងមិត្តភាព សាមគ្គីភាព នឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អប្រសើរ
34
31-January-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានដឹកនាំគណ:ប្រតិភូទៅសួរសុខទុក្ខ​ និងជូនពរឯកឧត្តមលេខាគណ:កម្មាធិការគណបក្ស​ និងឯកឧត្តមអភិបាលខេត្តយ៉ាឡាយ ប្រទេសវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម​ នៅខេត្តយ៉ាឡាយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា តាមរយះទំនាក់ទំនងល្អ​ ជាអ្នកជិតខាងល្អ នឹងមានកិច្ចសហប្រតិបត្តិការល្អ ប្រជាជនទាំងពីរកាន់តែមានចំណងមិត្តភាពរឹងមាំបន្ថែមទៀត។

      ឯកឧត្តមអភិបាល ខេត្តព្រះវិហារ បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសថ្នាក់ដឹកនាំខេត្តយ៉ាឡាយ ជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រនូវ សម្ភារៈសព្វបែបយ៉ាង ក៏ដូចជាជួយឧបត្ថម្ភហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះវិហារ ដែលសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងពូនជ្រំចំណង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំយូរអង្វែង រវាងប្រទេសទាំងពីរ។

      ឯកឧត្តម លេខាបក្សប្រជាជនខេត្តយ៉ាឡាយ និងឯកឧត្តមអភិបាលខេត្តយ៉ាឡាយ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិ ហារ និងគណៈប្រតិភូព្រមទាំងជូនពរដល់ឯកឧត្តមអភិបាលខេត្តព្រះវិហារ ទទួលបាននូវជោគជ័យក្នុងការដឹកនាំខេត្តព្រះវិហារ ឲ្យកាន់តែរីកចម្រេីនបន្ថែមទៀតទៅថ្ងៃអនាគត ៕ អែមមី 

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ