logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រុងសៀមរាប នឹងទទួលបានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់​ក្នុងឆ្នាំ២០១៩នេះ
87
31-January-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅបន្ទប់ប្រជុំសាលាខេត្ត​សៀមរាប​ មានបើកកិច្ចប្រជុំពិភាក្សា​ និងពិគ្រោះយោបល់​លើកទី២​ លើផែនការអភិវឌ្ឍន៍ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់​ និងរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ លូខ្វែង​ និងខ្វែងរងក្នុងក្រុងសៀមរាប​ ខេត្ត​សៀមរាប​ ក្រោមអធិបតីភាព​ លោក​ ពិន​ ប្រាកដ​ អភិបាលរង​ នៃគណៈអភិបាលខេត្តសៀមរាប​ និងជាតំណាង​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងលោក​ ចៅ​ សុភៈភិបាល​ ប្រធាន​នាយដ្ឋាន​សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹកកខ្វក់​​ តំណាង ឯកឧត្ដម ហេង រ័ត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ តំណាង​ធនាគារ​ពិភពលោក​ (World Bank) ទីប្រឹក្សា​ក្រុមហ៊ុន​​ SUEZ លោកប្រធាន​-អនុប្រធាន​មន្ទីរ​-អង្គភាព និងស្ថាប័នពាក់ព័ន្ធ​នានាជុំវិញខេត្ត​ សរុបចំនួន​  ៤២នាក់​ស្រី​ ៣នាក់ កាលពីព្រឹកថ្ងៃពុធ ១០រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០១៩​។

      ក្រោយពីការពិគ្រោះយោបល់ លើផែនការអភិវឌ្ឍន៍ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់​ ក្នុងខេត្តនេះរួចរាល់ ជំហានបន្តក្រុមការងារនឹងបន្តសិក្សា លើកគម្រោងបណ្តាញលូ ទៅធនាគារពិភពលោក។ ដូចនេះការអនុវត្ត គម្រោងអភិវឌ្ឍន៍បណ្តាញលូក្នុងខេត្ត នឹងដំណើរការនៅក្នុងពាក់ កណ្តាល ឆ្នាំ២០១៩៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ