ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ ព្រមទាំងមន្ត្រី​រាជការ​ជុំវិញខេត្ត​ បានចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​វេនទី១​
September 07, 2017 អ្នកទស្សនា :

ថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ ព្រមទាំងមន្ត្រី​រាជការ​ជុំវិញខេត្ត​ បានចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​វេនទី១​ ក្រោមអធិបតីភាព​ លោកជំទាវ​ ញ៉ែម​ សាខន​ សខេង​ និងបាននិមន្តព្រះសង្ឃ​ ចំនួន១២អង្គ​ មកពី១២វត្ត​ ប្រារព្ធ​កម្មវិធី​បុណ្យ​កាន់បិណ្ឌ​ទី១​ និងបង្សុកូល​ ដា​ឆ្លង​ជាកិច្ច​បង្ហើយបុណ្យ​ ដើម្បី​ឧទ្ទិកុសល​ ជូនវិញ្ញាណក្ខ័ន្ឋ​សម្តេចអគ្គមហាធម្មពោធិសាល​ ជា​ សីុម​ និងលោកជំទាវ​ ញ៉ែម​ សឿន ព្រមទាំងវិញ្ញាណក្ខ័ន្ឋបុព្វការីជន​ និងញាតិការទាំង៧សន្តាន ដែលប្រារព្ធ​នៅភូមិកន្លែងជ្រៅ​ ឃុំក្របៅ​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ ។​ ឯកឧត្តម​ អភិបាលខេត្ត​ និងលោកជំទាវ​ សូម​ ឧទិ្ទសកុលផលបុណ្យ​ ជូនដល់បងប្អូន​ និងប្រជាពលរដ្ឋ​ក្នុងខេត្តព្រៃវែង​ទាំងអស់​ ទទួលបានមគ្គផល​ ដូចៗគ្នា​។

ប្រភពពត៌មាន: រដ្ឋបាលខេត្តព្រៃវែង(ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ