ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យលោកស្រី Arinna ARDESI ប្រធាន AIMF (Association Internationale des Maires Francophones ប្រចាំនៅរដ្ឋធានីប៉ារីស ចូលជួបសំដែងការគួរសម និងពិភាក្សាការងារស្តីពីការគ្រប់គ្រង និងកែច្នៃភក់ចេញពីលូទឹកស្អុយទៅជាជីសរីរាង្គនៅខេត្តសៀមរាប ក្រោមជំនួយហិរញ្ញប្បទានរបស់ AIMF, SIAAP, AESN និងអង្គការ Agrisud។
ជំនួយហិរញ្ញប្បទានរបស់ AIMF, SIAAP, AESN និងអង្គការ Agrisud មានទឹកប្រាក់ ១,២០លានអឺរ៉ូ ដែលនឹងអនុវត្តរយៈពេល ៤ឆ្នាំ ក្នុងការកែច្នៃភក់បាតលូសម្អុយអោយទៅជាជីសរីរាង្គ សម្រាប់ផ្គត់ផ្គង់តម្រូវការដល់ប្រជាកសិករ អាជីវករ តាមសណ្ឋាគារ ផ្ទះសំណាក់ គេហដ្ឋានរបស់ប្រជាជន និងកសិដ្ឋានផ្សេងៗ ដោយជំនួសការប្រើប្រាស់ជីគីមី។
ពិធីនេះធ្វើឡើងកាលពីថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរង និងសហការី ព្រមទាំង ប្រតិភូរបស់ AIMF ជាច្រើនរូបផងដែរ៕ អែមមី
ប្រភពៈរដ្ឋបាលខេត្តសៀមរាប