អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះពិនិត្យមើលការសាងសង់វ៉ារីអគ្គិសនីខ្នាតតូច នៅទ្វាទឹករលាំងជ្រៃ ស្រុកសំរោងទង
January 22, 2019 អ្នកទស្សនា :

​      នាព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធី ពិនិត្យ​មើលការ​សាង​សង់​វ៉ារីអគ្គិសនីខ្នាតតូច នៅទ្វាទឹករលាំងជ្រៃ ស្ថិតនៅឃុំ តាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ទំនប់​វ៉ារីអគ្គិ​សនី​ខ្នាតតូចនេះ មានអនុភាពក្នុងការផលិតថាមពលបានចំនួន ៣.៤ មេកាវ៉ាត់ សំរាប់ផ្គត់ផ្គង់ នឹងចែកចាយ​បន្ថែម​ទៀតដល់អ្នកប្រើប្រាស់។​ ការសាងសង់វ៉ារីអគ្គិសនីនេះបានធ្វើឲ្យខេត្តកំពង់ស្ពឺមិនត្រឹមតែមានអគ្គិសនី​ប្រើ​ប្រាស់​បានកម្រិតខ្ពស់នោះទេ ថែមទាំងអាច​ប្រែក្លាយតំបន់នេះ អភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ផងដែរ៕ អែមមី
ប្រភពៈ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ