អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញបើកកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារមន្ទីរអប់រំ យុវជន និងកីឡា
January 22, 2019 អ្នកទស្សនា :

      លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០១៨-២០១៩ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាថ្ងៃចន្ទ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។ ពិធីនេះក៏មានការអញ្ជើញចូលពីលោក ខៀវ សំអុល ប្រធានអប់រំយុវជន និងកីឡា លោកគ្រូ អ្នកគ្រូ ជានាយកសាលា ប្រធានការិយាល័យអប់រំស្រុក ក្រុងទាំង៨ និងអស់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តជាច្រើនរូបទៀត។

      អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការពង្រឹងគុណភាពអប់រំ មានហេតុផលពាក់ព័ន្ធទៅនឹងកត្តាជាច្រើនដូចជា កត្តាគ្រូ សិស្ស កត្តាអ្នកគ្រប់គ្រងដឹកនាំ គឺជាកត្តាសំខាន់ដូចពាក្យស្លោកមួយពោលថា គ្រូល្អ សិស្សល្អ គ្រូពូកែ សិស្សពូកែ នាយកល្អ សាលាល្អ។ ហើយក្រៅពីនេះ ក៏នៅមានកត្តាមួយចំនួនទៀត ដែលជះឥទ្ធិពលលើគុណភាពអប់រំ មានកត្តាគ្រួសារ និងកត្តាសង្គម ដែលកត្តាទាំងអស់នេះ ជាកត្តាដែលមិនអាចខ្វះកត្តាមួយណាបានឡើយ ពីព្រោះតាមគោល ដៅអប់រំប្រកបដោយចីរភាពរបស់យើង គឺអប់រំប្រកបដោយសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ មានសីលធម៌ មានសុជីវធម៌ និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។

      លោកបានថ្លែងនូវការកោតសរសើរដល់មន្ទីរអប់រំ យុវជននិងកីឡាខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទីរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងលទ្ធផលល្អជាទីពេញចិត្ត ស្របតាមទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញ លោកក៏បានសំណូមពរ និងផ្តាំផ្ញើដល់សន្និបាតទាំងមូល និងមន្ត្រីគ្រប់គ្រងអប់រំទាំងអស់ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាសំខាន់ៗមួយចំនួន ក្នុងនោះត្រូវយកចិត្តទុកដាក់ប្រមូលកុមារដល់វ័យសិក្សា ចូលរៀនឱ្យបានច្រើនជាអតិបរមា ទាំងនៅទីប្រជុំជន និងនៅទីជនបទ ចាប់ពីមត្តេយសិក្សាឡើងទៅ ដើម្បីរក្សាបាននៅស្ថេរភាពសិស្សឱ្យបន្តការសិក្សារៀនសូត្ររហូតចប់មធ្យមសិក្សា និងបន្តចូលរៀនរហូតបញ្ចប់ឧត្តមសិក្សា។

      ជាចុងបញ្ចប់ លោកអភិបាលរងខេត្តបានក្រើនរំឮកដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ ត្រូវបន្តកែលម្អបរិស្ថានសាលា រៀនឱ្យក្លាយជាទីមនោរម្យ ដើម្បីទាក់ទាញកុមារឱ្យចាប់អារម្មណ៍ និងមានចិត្តចង់ទៅសាលារៀន ម្យ៉ាងទៀតទន្ទឹមនឹងការយកចិត្តទុកដាក់ទាំងបរិមាណ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀតដើម្បីគុណភាពប្រកបដោយគណនេយ្យភាព។ បន្ទាប់មក លោកក៏បានចែកទង់កិត្តិយស និងបំពាក់មេដាយជូនដល់លោកប្រធានមន្ទីរអប់រំ និងអស់លោក លោក ស្រីជាអនុប្រធានមន្ទីរអប់រំ និងនាយកសាលាផងដែរ៕ មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ