អភិបាលខេត្តរតនគិរី អញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៩,៨៨២ម៉ែត្រ
January 21, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៩,៨៨២ម៉ែត្រ ទទឹង ១១ម៉ែត្រ ដើម្បីសម្រួលការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។ ផ្លូវមួយខ្សែនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៧៦ ឃុំបាតាង ទៅកាន់ទីប្រជុំជនអូរស៊ីនឡែរិ៍ ឃុំកាឡែង ស្រុកលំផាត់ ដំណើរការអនុវត្តការជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយគ្រោងនឹងបញ្ចប់នាខែឧសភា ឆ្នាំ២០១៩ខាងមុខ។

        ជាមួយនឹងការសម្ពោធបើកការដ្ឋានជួសជុលនេះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវស្នើឲ្យប្រជាពលរដ្ឋកុំរំលោភយកដីចំណីផ្លូវ និងតាំងទីលំនៅឆ្ងាយពីចិញ្ចើមផ្លូវដែលបានកំណត់ ហើយត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះទុកជាមរតកសម្រាប់មនុស្សគ្រប់ជំនាន់។  ឯកឧត្តមបានជំរុញការងារជួសជុលសាងសង់ឲ្យបានទាន់ពេលវេលានូវផ្លូវដែលរងការខូចខាតកាលពីរដូវវស្សាកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនគ្រប់ប្រភេទរបស់បងប្អូនប្រជាពលរដ្ឋ៕មុនីរម្យ

ដោយ៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ