ខេត្តព្រះវិហារ រៀបចំពិធីប្រកាសផ្ទេរភារកិច្ចអភិបាល នៃគណៈអភិបាលស្រុកជ័យសែន
January 21, 2019 អ្នកទស្សនា :

       ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាល នៃគណៈអភិបាលស្រុកជ័យសែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃ០១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅសាលាស្រុកជ័យសែន ដោយ មានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធ ហត្ថ តំណាងស្នងការនគរបាល លោក លោកស្រីប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុង ស្រុក អភិបាលរងស្រុកជ័យសែន និងសង្គមថ្មី មន្រ្តីរាជការ កងកម្លាំងទាំងបីរបស់ស្រុកជ័យសែន ។

       នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ផ្តាំផ្ញើចំពោះអភិបាលស្រុកថ្មី ដែលត្រូវបានផ្ទេរភារកិច្ចនាពេលនេះ ត្រូវខិតខំពិនិត្យ និងពង្រឹង លើការគ្រប់គ្រងការងាររបស់ខ្លួនបន្ថែមទៀត ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស្របតាមគោលនយោ បាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។

       ក្នុងនោះដែរ ឯកឧត្តម អភិបាលក៏បានណែនាំដល់មន្រ្តីក្រោមឱវាទដូចខាងក្រោមៈ
១. ខិតខំកំណែទម្រង់ក្នុងអង្គភាពរបស់ខ្លួន ការផ្លាស់ប្តូរ ឥរិយាបថមន្រ្តីដែលជាអ្នកផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ
២. ពង្រឹងការគ្រប់គ្រងមន្រ្តី ការអភិវឌ្ឍសមត្ថភាព និងចំណេះដឹង បន្ថែម តាមរយះ ការបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីរបស់ខ្លួន ស្របតាមគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ ។
៣. ខិតខំបង្កើនគុណភាព ប្រសិទ្ធភាព តម្លាភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋរបស់ខ្លួនបន្ថែម ទៀត ។
៤. ជម្រុញការងារវិមជ្ឈការហិរញ្ញវត្ថុ  ការផ្ទេរថវិកា ធនធាន សមត្ថភាពដល់ថ្នាក់ឃុំ សង្កាត់ ការប្រើប្រាស់ថវិកាស្របតាមច្បាប់ និងនិតិវិធីនានា។
៥. ខិតខំជម្រុញការងារគណនេយ្យភាពសង្គម ធ្វើឲ្យការប្រសើរឡើង ត្រូវធានាថាការដោះស្រាយ បញ្ហារបស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព។
៦. ទប់ស្កាត់បទល្មើសនានាក្នុងដែនសមត្ថកិច្ច របស់ខ្លួន ជាពិសេសបញ្ហាគ្រឿងញៀន ដោយរួម សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធក្នុងបង្ក្រាបបញ្ហានេះ ស្របតាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព។
៧. សូមឲ្យការដឹកនាំ មានសាមគ្គីភាព ឯកភាពគ្នា ក្នុងអង្គភាពខ្លួន ជៀសវាងការមើលបំណាំគ្នា ការបាច់ទឹកដាក់គ្នា និងបង្កើនទំនាក់ទំនងល្អជាមួយ អង្កការ សង្គមស៊ីវិលក្នុងមូលដ្ឋានខ្លួនបន្ថែមទៀត ។

      រំលឹកដែរថា លោក រស់ ហេង អតីតអភិបាលស្រុកសង្គមថ្មី ត្រូវបានផ្ទេរភារកិច្ចជាអភិបាលស្រុកជ័យសែន ជំនួស លោក ជុំ ពុយ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាអភិបាលស្រុកសង្គមថ្មីវិញ៕ មុនីរម្យ

ដោយ៖រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ