ពិធីជួបសំណេះសំណាល និងចែកអំណាយជូនប្រជាពលរដ្ឋក្រីក្រចំនួន ២៩០គ្រួសារ នៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាល ខេត្តកំពង់ចាម
September 06, 2017 អ្នកទស្សនា :

ពិធីជួបសំណេះសំណាល និងចែកអំណាយជូនប្រជាពលរដ្ឋក្រីក្រចំនួន ២៩០គ្រួសារ នៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ កញ្ញា ២០១៧ បានបញ្ជាក់ដល់ប្រជាពលរដ្ឋថា នៅពេលឆាប់ៗខាងមុខនេះ បងប្អូនរស់នៅកោះមិត្ត នឹងទទួលបានអគ្គិសនី ប្រើប្រាស់ ពីព្រោះថា បច្ចុប្បន្ន មន្ត្រីជំនាញកំពុងអូសបណ្ដាញ ទៅកាន់តំបន់នោះហើយ ។ក្រោយពីបានបញ្ចប់ការចែកអំណោយជូនប្រជាពលរដ្ឋរួចមកឯកឧត្តម ក៏បានបន្តដំណើរចុះមើលទីតាំងសង់សាលាឃុំកោះទន្ទឹម និងសាលាឃុំ គគរ ហើយក៏អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន ឥស្លាមនៅវិហារម៉ាស្ទិទដារូស្សាឡាម ភូមិកំពង់ក្របី ដែលសម្តេចបានប្រកាសកាលពីថ្ងៃទី ៤ ខែកញ្ញា ថាសម្តេចជួយកសាងអគារសិក្សា ០១ខ្នង ៦បន្ទប់ជូនដល់បងប្អូន ខ្មែរឥស្លាម នៅឃុំកំពង់ក្របី។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម( ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ