នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជម្រុញឲ្យពន្លឿនការងារសាងសង់អាគារផ្សេងៗក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
January 20, 2019 អ្នកទស្សនា :

      ឯកឧត្តម នាយឧត្តសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញមកពិនិត្យ និងបានជម្រុញឲ្យពន្លឿនការសាងសង់ ធ្វើយ៉ាងណាឲ្យរួចរាល់មុនដំណាច់ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការងាររបស់មន្រ្តីនគរបាល ក្នុងការបម្រើ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ កាលពីថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។
      ឯកឧត្តមមានប្រសាសន៍លើកឡើងថា បើយើងសាមគ្គីគ្នា គឺគ្មានអ្វីដែលយើងធ្វើមិនបាននោះទេ ដូច្នេះដើម្បីពន្លឿនការសាងសង់មានតែរួមគ្នាប្រមូលថវិកាពីសប្បុរសជននានា ដោយមិនអាចរងចាំថវិការដ្ឋទាំងស្រុងនោះទេ ។ មកដល់ពេលនេះ ថវិកាមានគ្រប់អស់ហើយសម្រាប់សាងសង់ អ្វីដែលយើងត្រូវធ្វើ គឺពន្លឿនការងារធ្វើយ៉ាងណាឲ្យរួចរាល់ក្នុងឆ្នាំ២០១៩នេះ។
      បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ទីតាំងស្នងការដ្ឋាន ដែលកំពុងសាងសង់គឺមានទីតាំងនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ  ហើយជាផែនការការសាងសង់គឺប្រើប្រាស់មូលនិធិសប្បុរសជន ដោយមានការគាំទ្រពី សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដែលត្រូវចំណាយថវិកាប្រមាណពី៦០ ទៅ៧០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ លោកបន្តថា ក្នុងគម្រោងយើងត្រូវសាងសង់អាគារសេនាធិការដ្ឋាន និងអាគារផ្សេងៗចំនួន៥ អាគារសម្រាប់ផែននីមួយៗ និងឃ្លាំង រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ខណៈមកដល់ពេលនេះដំណើរការសាងសង់បានរួចរាល់ ប្រមាណតែ២៥ភាគរយ ហើយក្នុងរយៈពេល៣ខែកន្លងមកនេះ ។ ជាមួយគ្នានោះលោក ស្នងការក៏បានថ្លែងអំណរគុណចំពោះសប្បុរសជននានា ពិសេស សម្តេចក្រឡាហោម ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ រួមទាំងមន្រ្តីនគរបាលទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានគាំទ្រនូវការកសាងនេះ ។ ហើយដើម្បីជាតបស្នង គឺកម្លាំងនគរបាលទាំងអស់នឹងខិតខំបន្តការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋ៕មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ