អភិបាលរងខេត្តបាត់ដំបង ចូលរួមពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត
January 18, 2019 អ្នកទស្សនា :

       ព្រឹកថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ លោក គឹម ស៊ាន អភិបាលរងខេត្តបាត់ដំបង និងលោក អេ សារុម សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការដែលត្រូវតែងតាំង លោក ប៊ុត ម៉ក់ ជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបាត់ដំបង ជំនួសលោក អៀរ វ៉ាន់នី ដែលត្រូវចូលនិវត្តន៍ក្រោមអធិបតីភាព ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសិង្ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

       ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច  ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព អភិបាលក្រុង ស្រុក មន្ត្រីរាជការយ៉ាងច្រើនកុះករ។

       ក្នុងពិធីនេះផងដែរ លោក គឹម ស៊ាន អភិបាលរងខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់លោកប្រធានមន្ទីរ ដែលទើបនឹងប្រកាសតែងតាំងថ្មី ត្រូវឲ្យមានស្មារតីសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ក្រោម និងថ្នាក់លើ និងជាមួយបណ្តាមន្ទីរ អង្គភាពពាកព័ន្ធនានា ព្រមទាំងត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងមន្ត្រីរាជការនៅក្នុងអង្គភាពដោយការពង្រឹងវិន័យ និងលើកទឹកចិត្តដល់មន្ត្រីរាជការនៅក្រោមឱវាទឲ្យខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពបម្រើការងារឲ្យអស់ពីកម្លាំងកាយចិត្ត។

      ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ចាប សុថារិទ្ធ បានរំលឹកណែនាំប្រធានមន្ទីរថ្មី ត្រូវអនុវត្តការងារឲ្យស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ក៏ដូចជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញបេសកម្មការងារជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងបម្រើប្រជាជនដោយស្មោះត្រង់ ទទួលភារកិច្ច ដឹកនាំ គ្រប់គ្រង សម្របសម្រួលលើគ្រប់វិស័យស្របតាមបេសកកម្មចំបងរបស់ក្រសួង៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ